ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បន្តជួបប្រជុំជាមួយថ្នាក់ដឹកនាំទទួលបន្ទុកនៃនាយកដ្ឋានបុគ្គលិក និងធនធានមនុស្ស
រាជធានីភ្នំពេញ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ – ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានបន្តជួបប្រជុំជាមួយថ្នាក់ដឹកនាំទទួលបន្ទុកនៃនាយកដ្ឋានបុគ្គលិក និងធនធានមនុស្ស ក្នុងគោលបំណងស្វែងយល់ឱ្យបានស៊ីជម្រៅអំពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈម ព្រមទាំងស្ដាប់នូវសំណូមពរនានា ដើម្បីកំណត់ទិសដៅការងារ និងជំរុញវិស័យអធិការកិច្ចកម្ពុជាអោយកាន់តែប្រសើរឡើង។