កិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងប្រចាំខែមិថុនា និងលើកទិសដៅខែកក្កដា ឆ្នាំ២០២៤ ដើម្បីតាមដានត្រួតពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងាររបស់ក្រសួងអធិការកិច្ច ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងប្រចាំខែមិថុនា និងលើកទិសដៅខែកក្កដា ដើម្បីតាមដានត្រួតពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងាររបស់ក្រសួងអធិការកិច្ច ព្រមទាំងស្តាប់របាយការណ៍សង្ខេប ចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម សំណូមពរ និងទិសដៅការងាររបស់នាយកដ្ឋានជំនាញនៃអគ្គនាយកដ្ឋានទាំង៣ និងមន្ទីររាជធានីខេត្តទាំង ២៥ ចំណុះក្រសួងអធិការកិច្ច នៅសាលប្រជុំសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ទីស្តីការក្រសួងអធិការកិច្ច នាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងដូចជា លោកជំទាវរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក អគ្គនាយករង នាយករងខុទ្ទកាល័យ ប្រធាននាយកដ្ឋាន និងអនុប្រធាននាយកដ្ឋាន ព្រមទាំងមានការអញ្ជើញចូលរួមពីមន្ទីររាជធានី ខេត្តទាំង២៥ តាមប្រព័ន្ធវីដេអូបញ្ជូនរូបភាព និងសំលេង ZOOM។