ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច អញ្ជើញដឹកនាំកិច្ចប្រជុំចង្អៀតដើម្បីតាមដានវឌ្ឍនភាពការងារ បញ្ហាប្រឈម ស្ដាប់នូវសំណូមពរនានា ក៏ដូចជាពង្រឹងការងាររបស់ នាយកដ្ឋានបុគ្គលិក និងធនធានមនុស្ស
រាជធានីភ្នំពេញ ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ – ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំចង្អៀតដើម្បីតាមដានវឌ្ឍនភាពការងារ បញ្ហាប្រឈម ស្ដាប់នូវសំណូមពរនានា ក៏ដូចជាពង្រឹងការងាររបស់ នាយកដ្ឋានបុគ្គលិក និងធនធានមនុស្ស ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី និងមន្រ្តីរបស់នាយកដ្ឋាន នៅទីស្ដីការក្រសួង។