កិច្ចប្រជុំរវាងថ្នាក់ដឹកនាំក្រសួង ជាមួយប្រធានមន្ទីរ រាជធានី ខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួង អធិការ កិច្ច
ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំរវាងថ្នាក់ដឹកនាំក្រសួង ជាមួយប្រធានមន្ទីរ រាជធានី ខេត្តទាំង២៥ ដើម្បីស្តាប់របាយការណ៍សង្ខេបរបស់លោក លោកស្រីប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច អំពីចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម សំណូមពរ និងទិសដៅអនុវត្តការងារបន្ត នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣។