ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញចុះហត្ថលេខាលើសៀវភៅក្រាំងមាស ក្នុងពិធីប្រគល់-ទទួលអំណោយសប្បុរសធម៌របស់ក្រសួងអធិការកិច្ច ជូនកាកបាទក្រហមកម្ពុជា

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញចុះហត្ថលេខាលើសៀវភៅក្រាំងមាសក្នុងពិធីប្រគល់-ទទួលអំណោយសប្បុរសធម៌របស់ក្រសួងអធិការកិច្ច ជូនកាកបាទក្រហមកម្ពុជា តាមរយៈលោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា និងជាសមាជិកព្រឹទ្ធសភា ក្នុងឱកាសអបអរសាទរខួបទី ១៦១ (៨ ឧសភា ឆ្នាំ២០២៤) ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រម ៨ ឧសភា ២០២៤ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» ពិធីចុះហត្ថលេខាលើសៀវភៅក្រាំងមាសនេះ ធ្វើឡើងនាព្រឹកថ្ងៃអង្គារ ១៤រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។

អត្ថបទទាក់ទង