ឯកឧត្ដមរដ្ឋមន្រ្តី ហួត ហាក់ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ចូលរួមគោរពវិញ្ញណក្ខន្ធសព ឧបាសក គឹម បាតូ ដែលត្រូវជាឪពុករបស់ លោកជំទាវ គឹម សេដ្ឋានី
ល្ងាចថ្ងៃអង្គារ ៤កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ចូលរួមគោរពវិញ្ញាណក្ខន្ធ ឧបាសក គឹម បាតូ នៅវត្តមង្គលសិរីគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ឧបាសក គឹម បាតូ ត្រូវជាឪពុករបស់ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានទទួលមរណភាព កាលពីថ្ងៃសៅរ៍ ១កេីត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១១:៤៥នាទី ក្នុងជន្មាយុ ៨៣ឆ្នាំ ដោយជរាពាធ។
ឆ្លៀតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្ដមរដ្ឋមន្ត្រី សូមសម្តែងនូវក្តីក្រៀមក្រំយ៉ាងក្រៃលែង ពោរពេញដោយក្តីសោកស្តាយស្រណោះអាឡោះអាល័យ និងសូមចូលរួមរំលែកទុក្ខដោយក្តីសោកសង្រេងបំផុតជាមួយ លោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងសូមបួងសួងដល់ឌួងវិញ្ញាណក្ខន្ធ ឧបាសក គឹម បាតូ សូមបានចាប់បដិសន្ធិ និងសោយសុខ ក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕