ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងលោកជំទាវ ចម ក្រស្នា បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ នៃទិវាបុណ្យឯករាជ្យជាតិរបស់សាធារណរដ្ឋឥណ្ឌា
ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងលោកជំទាវ ចម ក្រស្នា បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ នៃទិវាបុណ្យឯករាជ្យជាតិរបស់សាធារណរដ្ឋឥណ្ឌា ដែលរៀបចំឡើងដោយស្ថានទូតសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាតំណាងរាជរដ្ឋាភិបាលកម្ពុជា និងឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ។
ពិធីនេះត្រូវបានរៀបចំឡើងដើម្បីរំលឹកដល់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃការទទួលបានឯករាជ្យរបស់សាធារណរដ្ឋឥណ្ឌា ព្រមទាំងដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងដ៏យូរលង់ និងជិតស្និទ្ធរវាងសាធារណរដ្ឋឥណ្ឌា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៨០ នៃទិវាបុណ្យឯករាជ្យជាតិរបស់សាធារណរដ្ឋឥណ្ឌា។
រាជធានីភ្នំពេញ៖ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦៕
—
H.E. SOK Soken, Minister of Inspection and Lok Chumteav CHAM Krasna, attended a reception celebrating the 80th Anniversary of the Independence Day of the Republic of India, hosted by the Embassy of the Republic of India to the Kingdom of Cambodia, under the high presidency of H.E. PRAK Sokhonn, Deputy Prime Minister and Minister of Foreign Affairs and International Cooperation, representing the Royal Government of Cambodia, and H.E. Vanlalvawna Bawitlung, Ambassador Extraordinary and Plenipotentiary of the Republic of India to the Kingdom of Cambodia, at Sofitel Phnom Penh Phokeethra.
This event was held to commemorate the historical landmark of India’s independence and to further strengthen and expand the long and close relationship between the Republic of India and the Royal Government of the Kingdom of Cambodia on the occasion of the 80th Anniversary of the Independence Day of the Republic of India.
Phnom Penh, August 17, 2026














