ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព អ្នកឧកញ៉ា មហាឧបាសក គឹម ចំរើន (លឹម តេកអៀក)
ថ្ងៃសុក្រ ១១កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព អ្នកឧកញ៉ា មហាឧបាសក គឹម ចំរើន (លឹម តេកអៀក) ដែលត្រូវជាបិតាក្មេករបស់ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង ដែលបានទទួលមរណកាលនៅវេលាម៉ោង ១០:០៥នាទី ថ្ងៃពុធ ៩កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ក្នុងជន្មាយុ៨៣ឆ្នាំ ដោយជរាពាធ។