ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ ដើម្បីពិនិត្យ និងតាមដានវឌ្ឍនភាពនៃការរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធក្រមសីលធម៌វិជ្ជាជីវៈមន្រ្តីអធិការកិច្ច បទបញ្ជាផ្ទៃក្នុងនៃគណៈប្រតិភូអធិការកិច្ច ការណែនាំការធ្វើអធិការកិច្ច និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការងារដោះស្រាយបណ្តឹង ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការជាច្រើនរូប នៅទីស្ដីការក្រសួងអធិការកិច្ច។

រាជធានីភ្នំពេញ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ – ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ ដើម្បីពិនិត្យ និងតាមដានវឌ្ឍនភាពនៃការរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធក្រមសីលធម៌វិជ្ជាជីវៈមន្រ្តីអធិការកិច្ច បទបញ្ជាផ្ទៃក្នុងនៃគណៈប្រតិភូអធិការកិច្ច ការណែនាំការធ្វើអធិការកិច្ច និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការងារដោះស្រាយបណ្តឹង ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការជាច្រើនរូប នៅទីស្ដីការក្រសួងអធិការកិច្ច។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំឱ្យថ្នាក់ដឹកនាំពាក់ព័ន្ធត្រូវបន្ដខិតខំរៀបចំឯកសារទស្សនទានស្តីពីការរៀបចំច្បាប់ស្តីពីអធិការកិច្ចឱ្យបានគ្រប់ជ្រុងជ្រោយ និងឆាប់រហ័ស សំដៅឈានទៅបញ្ចប់ការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីអធិការកិច្ច។

ជាមួយគ្នានេះផងដែរ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើឱ្យមានការចូលរួម ប្រកបដោយភាពសកម្ម និងបុរេសកម្មពីថ្នាក់ដឹកនាំ និងអង្គភាពពាក់ព័ន្ធទាំងអស់ក្នុងការជំរុញការងារសំខាន់ៗរបស់ក្រសួងឱ្យទទួលបានលទ្ធផលជាបន្ដបន្ទាប់ទៀត។

Phnom Penh, August 19, 2025 – H.E. Sok Soken, Minister of Inspection, presided over the weekly meeting to review and monitor the progress of drafting legal documents related to the code of professional ethics for inspection officials, the internal rules of the inspection delegation, the guidelines for conducting inspections, and other legal documents related to dispute resolution mechanisms, with the participation of leaders and officials at the Ministry.

On this occasion, H.E. Minister instructed relevant leaders to continue their efforts in preparing the concept paper on the drafting of the Law on Inspection in a comprehensive and timely manner, aiming to finalize the draft Law on Inspection.

At the same time, H.E. Minister requested active and proactive participation from all leaders and relevant units in order to further promote and advance the Ministry’s priority tasks towards achieving continued results.

May be an image of 1 person
May be an image of 1 person, dais and text
May be an image of table, dais and text
May be an image of 11 people and text
May be an image of 8 people and text
May be an image of 7 people, dais and text
May be an image of 1 person and text
May be an image of 1 person and text
May be an image of 3 people, dais and text
May be an image of 6 people, dais and text
May be an image of 3 people and text
May be an image of 3 people and text
May be an image of 3 people and text
May be an image of 7 people, dais and text
May be an image of 13 people, dais and text
May be an image of 10 people and text
May be an image of 9 people and text
May be an image of 10 people, dais and text
May be an image of 12 people and text
May be an image of 14 people and text
May be an image of 1 person, table and text
May be an image of 3 people, people studying, table, dais and text

អត្ថបទទាក់ទង