ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពការងាររបស់នាយកដ្ឋានបរិវត្តកម្មឌីជីថល

រាជធានីភ្នំពេញ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ – ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពការងាររបស់នាយកដ្ឋានបរិវត្តកម្មឌីជីថល ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនានានៃនាយកដ្ឋានបរិវត្តកម្មឌីជីថល។ អង្គប្រជុំបានពិនិត្យនិងពិភាក្សាលើបញ្ហាប្រឈម ដំណោះស្រាយ និងវឌ្ឍនភាពការងារនៃនាយកដ្ឋានបរិវត្តកម្មឌីជីថល ព្រមទាំងការផ្តល់ធាតុចូលសំខាន់ៗរបស់ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃនាយកដ្ឋានបរិវត្តកម្មឌីជីថលរបស់ក្រសួង។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំឱ្យថ្នាក់ដឹកនាំ និងមន្រ្តីជំនាញទាំងអស់ត្រូវខិតខំសិក្សាស្រាវជ្រាវ និងជំរុញការងារ ឱ្យបានស៊ីជម្រៅបន្ថែមទៀតទៅលើការងារបរិវត្តកម្មឌីជីថលរបស់ក្រសួង ដោយផ្តោតសំខាន់ទៅលើជ្រុងនីមួយៗនៃយុទ្ធសាស្រ្ត «ព៤ជ៤» ដើម្បីឱ្យមានសង្គតិភាព និងពេញលេញជាមួយអង្គភាពពាក់ព័ន្ធរបស់ក្រសួង ក្នុងការធ្វើទំនើបកម្មស្ថាប័នឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។

Phnom Penh, October 17, 2025 – H.E. Sok Soken, Minister of Inspection, chaired a meeting to review and monitor the progress of the Digital Transformation Department, with the participation of the leaders and technical officials of the department. The meeting examined and discussed challenges, solutions, and the department’s progress while also considering key inputs from leaders and officials of the department.

On this occasion, H.E. Minister encouraged all leaders and technical officials to diligently study, research, and further advance the ministry’s digital transformation work, focusing on each aspect of the “S4P4” strategy to ensure coherence and full alignment with relevant units, and enhancing institutional modernization to be more efficient.

May be an image of one or more people and text
May be an image of dais and text
May be an image of one or more people and text
May be an image of one or more people and text
May be an image of one or more people
May be an image of one or more people and text
May be an image of one or more people and text

អត្ថបទទាក់ទង