ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យតាមដានវឌ្ឍនភាពការងារ និងតម្រង់ទិសការងារសំខាន់ៗរបស់នាយកដ្ឋាននានាចំណុះអគ្គនាយកដ្ឋានអធិការកិច្ច ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការជាច្រើនរូប នៅទីស្ដីការក្រសួង។

ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យតាមដានវឌ្ឍនភាពការងារ និងតម្រង់ទិសការងារសំខាន់ៗរបស់នាយកដ្ឋាននានាចំណុះអគ្គនាយកដ្ឋានអធិការកិច្ច ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការជាច្រើនរូប នៅទីស្ដីការក្រសួង។

អង្គប្រជុំបានស្តាប់នូវរបាយការណ៍វឌ្ឍនភាពការងាររបស់អគ្គនាយកដ្ឋានអធិការកិច្ច និងនាយកដ្ឋាននានាចំណុះអគ្គនាយកដ្ឋាន ព្រមទាំងបានទទួលនូវធាតុចូលសំខាន់ៗពីថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធ ដើម្បីជំរុញនិងពង្រឹងប្រសិទ្ធភាពការងារអធិការកិច្ច និងតាមដានការអនុវត្តច្បាប់។

ថ្លែងក្នុងអង្គប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃគ្រប់នាយកដ្ឋានចំណុះទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចឱ្យទទួលបានលទ្ធផលល្អប្រសើរនាពេលកន្លងមក។ ទន្ទឹមនឹងនេះ ឯកឧត្តមរដមន្រ្តី ក៏បានផ្តល់អនុសាសន៍ណែនាំសំខាន់ដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ ឱ្យបន្តពង្រឹងការអនុវត្តតួនាទីភារកិច្ចឱ្យកាន់តែប្រសើរឡើង អនុវត្តបទបញ្ជាផ្ទៃក្នុងរបស់ក្រសួងអធិការកិច្ចឱ្យមានប្រសិទ្ធភាព យកចិត្តទុកដាក់ពង្រឹងភាពច្បាស់លាស់និងនីតិវិធីផ្ទៃក្នុងឱ្យបានច្បាស់លាស់ និងអនុវត្តផែនការសកម្មភាពនានាពាក់ព័ន្ធការងារអធិការកិច្ច និងតាមដានការអនុវត្តច្បាប់ ប្រកបដោយភាពបុរេសកម្មនិងមានប្រសិទ្ធភាពខ្ពស់ ស្របតាមយុទ្ធសាស្ត្រ «ព៤ជ៤» របស់ក្រសួងអធិការកិច្ច។

រាជធានីភ្នំពេញ៖ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦៕

H.E. SOK Soken, Minister of Inspection, chaired a meeting to review work progress and provide strategic guidance on key action plans for the various departments under the General Department of Inspection, with the participation of leaders and officials, at the Ministry.

The meeting listened to the progress reports of the General Department of Inspection and its subordinate departments, receiving crucial input from relevant leaders and officials to advance and enhance the efficiency of inspection work and monitoring regulatory compliance.

Speaking at the meeting, H.E. Minister highly appreciated the leaders and officials across all departments for their dedication and efforts in successfully executing their duties to achieve excellent results. Concurrently, H.E. Minister provided key guiding recommendations to all leaders and officials to continue strengthening the implementation of their roles and responsibilities, enforce the internal regulations of the Ministry of Inspection effectively, pay close attention to reinforcing clarity and internal procedures, and execute various action plans related to inspection work and monitoring regulatory compliance proactively and with high efficiency, in line with the Ministry of Inspection’s “S4P4” Strategy.

Phnom Penh, 17 June 2026

អត្ថបទទាក់ទង