សកម្មភាពរៀបចំពិធីផ្សព្វផ្សាយ «ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន» របស់មន្ទីរអធិការកិច្ចខេត្តសៀមរាប
លោក លឹមភក្តី ប្រធានមន្ទីរអធិការកិច្ចខេត្តសៀមរាប បានសហការជាមួយអាជ្ញាធរស្រុកក្រឡាញ់ បានរៀបចំពិធីផ្សព្វផ្សាយ «ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន» នៅបរិវេណវត្តប្រាសាទតនៈត្រពាំងក្រសាំង ឃុំសែនសុខ ស្រុកក្រឡាញ់។ កម្មវិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ សរុបចំនួន ១៣៣នាក់ (ស្រី ៤៧នាក់) ដោយបានពិភាក្សា និងឆ្លើយតបលើសំណួរផ្នែកច្បាប់ចំនួន ០៤សំណួរ យ៉ាងក្បោះក្បាយជូនសិក្ខាកាម។
ខេត្តសៀមរាប៖ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦៕








