កិច្ចប្រជុំប្រចាំសប្តាហ៍តាមដានវឌ្ឍនភាពការងាររបស់នាយកដ្ឋានទំនាក់ទំនងរាជរដ្ឋាភិបាល និងរដ្ឋសភា ព្រឹទ្ធសភា និងនាយកដ្ឋានអប់រំផ្សព្វផ្សាយច្បាប់

|

ព្រឹកថ្ងៃអង្គារ ៦កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ លោកជំទាវ ថាក់ ឡានី រដ្ឋលេខាធិការ និងលោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍តាមដានវឌ្ឍនភាពការងាររបស់នាយកដ្ឋានទំនាក់ទំនងរាជរដ្ឋាភិបាល និងរដ្ឋសភា ព្រឹទ្ធសភា និងនាយកដ្ឋានអប់រំផ្សព្វផ្សាយច្បាប់ ដើម្បីរាយការណ៍អំពីបច្ចុប្បន្នភាពការងារ ការចូលរួមមតិយោបល់ផ្សេងៗ និងកិច្ចការចំពោះមុខ និងទិសដៅបន្ត ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ សេន សាណាស់ អនុរដ្ឋលេខាធិការ ឯកឧត្តម លោកអគ្គនាយករង ប្រធានអនុប្រធាននាយកដ្ឋាន និងប្រធាន អនុប្រធានការិយាល័យ និងមន្រ្តីរាជការសរុបនាយកដ្ឋានទំនាក់ទំនងរាជរដ្ឋាភិបាល និងរដ្ឋសភា ព្រឹទ្ធសភា ចំនួន ១៩រូប ស្ត្រី​ ៧នាក់ និងនាយកដ្ឋានអប់រំផ្សព្វផ្សាយច្បាប់ ចំនួន ២០រូប ស្ត្រី ៧រូប។

អត្ថបទទាក់ទង