ឯកឧត្ដមរដ្ឋមន្រ្តី ហួត ហាក់ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ចូលរួមគោរពវិញ្ញណក្ខន្ធសព ឧបាសក​ គឹម​ បាតូ​ ដែលត្រូវជា​ឪពុក​របស់​ លោក​ជំទាវ​ គឹម​ សេដ្ឋានី​

ល្ងាចថ្ងៃ​អង្គារ​ ៤កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣​ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ចូលរួមគោរពវិញ្ញាណក្ខន្ធ ឧបាសក​ គឹម​ បាតូ​ នៅវត្ត​មង្គលសិរីគៀន​ឃ្លាំង​ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានី​ភ្នំពេញ​។

ឧបាសក​ គឹម​ បាតូ​ ត្រូវជា​ឪពុក​របស់ លោក​ជំទាវ​ គឹម​ សេដ្ឋានី​ រដ្ឋលេខាធិការ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បានទទួលមរណភាព កាលពីថ្ងៃ​សៅរ៍​ ១កេីត​ ខែ​មាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១១:៤៥នាទី​ ក្នុងជន្មាយុ ៨៣ឆ្នាំ ដោយជរាពាធ។

ឆ្លៀតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្ដមរដ្ឋមន្ត្រី សូមសម្តែងនូវក្តីក្រៀមក្រំយ៉ាងក្រៃលែង ពោរពេញដោយក្តីសោកស្តាយស្រណោះអាឡោះអាល័យ និងសូមចូលរួមរំលែកទុក្ខដោយក្តីសោកសង្រេងបំផុតជាមួយ លោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងសូមបួងសួងដល់ឌួងវិញ្ញាណក្ខន្ធ ឧបាសក​ គឹម​ បាតូ​ សូមបានចាប់បដិសន្ធិ និងសោយសុខ ក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទទាក់ទង