កិច្ចប្រជុំចង្អៀតជាមួយការិយាល័យតាមដានការអនុវត្តច្បាប់ នៃនាយកដ្ឋានតាមដានការអនុវត្តច្បាប់ ដេីម្បីពង្រឹងតាមដានវឌ្ឍនភាពការងាររកចំណុចខ្វះខាត និងបញ្ហាប្រឈមរបស់ការិយាល័យ ហេីយដោះស្រាយបញ្ហាទាំងនោះភ្លាមៗផងដែរ
ឯកឧត្តម មួន ឌីណា រដ្ឋលេខាធិការ និងឯកឧត្តម លីវ សុភក្ត្រា រដ្ឋលេខាធិការ បានអញ្ជើញដឹកនាំកិច្ចប្រជុំចង្អៀតជាមួយការិយាល័យតាមដានការអនុវត្តច្បាប់ នៃនាយកដ្ឋានតាមដានការអនុវត្តច្បាប់ ដេីម្បីពង្រឹងតាមដានវឌ្ឍនភាពការងាររកចំណុចខ្វះខាត និងបញ្ហាប្រឈមរបស់ការិយាល័យ ហេីយដោះស្រាយបញ្ហាទាំងនោះភ្លាមៗផងដែរ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ប្រាក់ ឧត្ដមសម្បត្តិ អនុរដ្ឋលេខាធិការ និងឯកឧត្តម ឡុក ស៊ីណា អគ្គនាយករង នៃអគ្គនាយកដ្ឋានអធិការកិច្ច ព្រមទាំងថ្នាក់ដឹកនាំនាយកដ្ឋាន នាព្រឹកថ្ងៃអង្គារ ៣រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងអធិការកិច្ច។