លោកជំទាវ សុភ័គ្ក ថាវី រដ្ឋលេខាធិការក្រសួងអធិការកិច្ច និងជាប្រធាន គណៈកម្មការពិនិត្យលក្ខណៈសម្បត្តិមន្រ្តីរាជការដែលត្រូវជូនគ្រឿងឥស្សរិយយសក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សា និងវាយតម្លៃលក្ខណៈសម្បត្តិមន្រ្តីរាជការដែលត្រូវជូនគ្រឿងឥស្សរិយយស
រាជធានីភ្នំពេញ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥
លោកជំទាវ សុភ័គ្ក ថាវី រដ្ឋលេខាធិការក្រសួងអធិការកិច្ច និងជាប្រធាន គណៈកម្មការពិនិត្យលក្ខណៈសម្បត្តិមន្រ្តីរាជការដែលត្រូវជូនគ្រឿងឥស្សរិយយសក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សា និងវាយតម្លៃលក្ខណៈសម្បត្តិមន្រ្តីរាជការដែលត្រូវជូនគ្រឿងឥស្សរិយយស ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃគណៈកម្មការពិនិត្យលក្ខណៈសម្បត្តិមន្រ្តីរាជការដែលត្រូវជូនគ្រឿងឥស្សរិយយសសម្រាប់ឆ្នាំ២០២៥ ដើម្បីជាការលើកទឹកចិត្តជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការដែលបានខិតខំបំពេញភារកិច្ចជូនក្រសួងកន្លងមក សំដៅជំរុញ និងចូលរួមចំណែកអនុវត្តឱ្យបានជោគជ័យនូវយុទ្ធសាស្ត្រ ព៤ជ៤ ដែលក្រសួងបានកំណត់ ដោយផ្ដោតលើការជំរុញ និងការបង្កើនសមត្ថភាពស្ថាប័ន៕





