ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ឯកឧត្តមបណ្ឌិត ព្រហ្ម វិចិត្រសុភ័ណ្ឌ រដ្ឋលេខាធិការ បានទទួលជួបពិភាក្សាការងារបឋមជាមួយក្រុមការងារអគ្គាធិការដ្ឋាននៃអគ្គលេខាធិការដ្ឋានរដ្ឋសភា
ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ឯកឧត្តមបណ្ឌិត ព្រហ្ម វិចិត្រសុភ័ណ្ឌ រដ្ឋលេខាធិការ បានទទួលជួបពិភាក្សាការងារបឋមជាមួយក្រុមការងារអគ្គាធិការដ្ឋាននៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ដើម្បីពិនិត្យ និងស្វែងយល់អំពីតម្រូវការចាំបាច់ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលលើមុខជំនាញអធិការកិច្ច ជូនដល់មន្ត្រីជំនាញតាមបណ្តាការិយាល័យ និងផ្នែកនីមួយៗចំណុះឱ្យអគ្គាធិការដ្ឋានរដ្ឋសភា នៅទីស្តីការក្រសួង។
រាជធានីភ្នំពេញ៖ ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦៕





