កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និង លើកទិសដៅការងារខែមីនា ឆ្នាំ២០២៤ របស់នាយកដ្ឋានសវនកម្មផ្ទៃក្នុង

|

ព្រឹកថ្ងៃអង្គារ ១០រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ចាន់កុលបុត្រ រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និង លើកទិសដៅការងារខែមីនា ឆ្នាំ២០២៤ របស់នាយកដ្ឋានសវនកម្មផ្ទៃក្នុង ជាលទ្ធផល បានប្រជុំសម្រេចលើ បែបបទការងារ និងកាលវិភាគចុះធ្វើសវនកម្មត្រួតពិនិត្យសម្ភារ បរិក្ខារ និងគ្រឿងសង្ហារឹម ចំពោះ នាយកដ្ឋានទាំង១៤ និង វិទ្យាស្ថាន ចំណុះក្រសួងអធិការកិច្ច ពង្រឹងវិន័យការងារ វត្តមាន ត្រួតពិនិត្យ បន្ទប់ធ្វើការ និង ឯកសណ្ឋានក្នុងពេលមកបំពេញការងាររបស់មន្រ្តី និងនាំយកសេចក្តីថ្លែងសរសើរ របស់ឯកឧត្តមរដ្ឋមន្រ្តី ពីការចូលរួមរបស់មន្រ្តី ក្នុងសកម្មភាពកម្មវិធីរបស់ក្រសួង នាពេលកន្លងមក និង ដកស្រង់បទពិសោធន៍ ពិធីការ នានា សម្រាប់ចូលរួមរៀបចំកម្មវិធី លើកក្រោយ ដោយមានការចូលរួមពី លោក អ៊ុក ស៊ីហ្សាណា ប្រធាននាយកដ្ឋាន លោក លោកស្រី ជា អនុប្រធាននាយកដ្ឋាន និង អនុប្រធានការិយាល័យទាំង៣ ព្រមទាំងមន្រ្តីទាំងអស់ នាទីស្តីការក្រសួងអធិការកិច្ច៕

អត្ថបទទាក់ទង