ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច អនុញ្ញាតឱ្យលោក ម៉ៅ សុខេន អគ្គនាយករង តំណាងធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជា ភីអិលស៊ី (BIDC) និងសហការី ចូលជួបសម្តែងការគួរសម
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច អនុញ្ញាតឱ្យលោក ម៉ៅ សុខេន អគ្គនាយករង តំណាងធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជា ភីអិលស៊ី (BIDC) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារព្រឹកថ្ងៃអង្គារ ១កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច អនុញ្ញាតឱ្យលោក ម៉ៅ សុខេន អគ្គនាយករង តំណាងធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជា ភីអិលស៊ី (BIDC) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងអធិការកិច្ច។ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងក្ដីសោមនស្សរីករាយស្វាគមន៍លោក ម៉ៅ សុខេន អគ្គនាយករង តំណាងធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជា ភីអិលស៊ី (BIDC) និងសហការី មកកាន់ទីស្ដីការក្រសួង ដើម្បីជួបពិភាក្សាការងារនាថ្ងៃនេះ ព្រមទាំងបានលើកឡើងពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ដែលបានផ្តល់ការលើកទឹកចិត្ត និងការគំាទ្រដល់អ្នកវិនិយោគ។ ជាការឆ្លើយតប លោកអគ្គនាយករងធនាគារ BIDC បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតដល់រូបលោក និងសហការី បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងរាយការណ៍អំពីស្ថានភាពអាជីវកម្ម និងបេសកកម្មចម្បងរបស់ធនាគារ BIDC ដែលបានជួយគាំទ្រគម្រោងវិនិយោគធំៗ របស់អ្នកវិនិយោគិនវៀតណាម ព្រមទាំងជួយផ្សារភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម និងហិរញ្ញវត្ថុរវាងប្រទេសទាំងពីរ ដើម្បីចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជា។ ជាកិច្ចបន្ទាប់ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអំពីស្ថានភាពនយោបាយដែលមានស្ថេរភាព និងល្អប្រសើរលើគ្រប់ទិដ្ឋភាពរួមមាន នយោបាយ សង្គម សេដ្ឋកិច្ច ដែលបង្កបរិយាកាសអនុគ្រោះ និងអំណោយផលដល់ពាណិជ្ជកម្ម ការវិនិយោគ និងការអភិវឌ្ឍសង្គមជាតិ។ ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជូនពរក្នុងឱកាសឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខ ដល់លោកអគ្គនាយករង តំណាងធនាគារ BIDC និងសហការី ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកធនាគារទាំងអស់ មានសុខភាពល្អបរិបូរណ៍ និងទទួលបានជោគជ័យអាជីវកម្ម សំដៅចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅកម្ពុជាឱ្យកាន់តែរឹងមាំ និងកាន់តែរីកចម្រើនបន្ថែមទៀត។