គណៈប្រតិភូក្រសួងអធិការកិច្ច អញ្ជើញចូលរួមកិច្ចប្រជុំ ដោះស្រាយបញ្ហាការតវ៉ារបស់កម្មករអូសរទេះនាំឥវ៉ាន់ចូលមកកម្ពុជា នៅច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-ថៃ ប៉ោយប៉ែត

|

ខេត្តបន្ទាយមានជ័យ៖ ថ្ងែសុក្រ ៩រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ហេង ចាន់ឌី រដ្ឋលេខាធិការ ក្រសួងអធិការកិច្ច អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ចូលរួមកិច្ចប្រជុំ ដោះស្រាយបញ្ហាការតវ៉ារបស់កម្មករអូសរទេះនាំឥវ៉ាន់ចូលមកកម្ពុជា នៅច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-ថៃ ប៉ោយប៉ែត ក្រោមអធិបតីភាពរបស់ ឯកឧត្តម សៀក សុជាតិ រដ្ឋលេខាធិការ ក្រសួងការពារជាតិ ប្រធានក្រុមការងារទី២ នៃគណៈកម្មការចំពោះកិច្ចពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញចូលរបស់ពលករខ្មែរតាមព្រំដែន នៃព្រះរាជាណាចក្រកម្ពុជា។

សូមរំលឹងផងដែរថា កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ មានផ្ទុះការតវ៉ាជា អំពើហិង្សានៅច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-ថៃ ប៉ោយប៉ែត។

អត្ថបទទាក់ទង