កិច្ចប្រជុំឆ្លងរបាយការណ៍គណៈប្រតិភូចំនួន ៣ខេត្ត រួមមាន៖ ខេត្តកំពង់ឆ្នាំង, ខេត្តកំពង់ធំ និងខេត្តមណ្ឌលគិរី
ឯកឧត្តម ឆេង សារឿន រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញដឹកនំាកិច្ចប្រជុំឆ្លងរបាយការណ៍គណៈប្រតិភូចំនួន ៣ខេត្ត រួមមាន៖ ខេត្តកំពង់ឆ្នាំង, ខេត្តកំពង់ធំ និងខេត្តមណ្ឌលគិរី កិច្ចប្រជុំនេះដែរ មានការអញ្ជើញចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានអធិការកិច្ច លោកអគ្គនាយករង ឯកឧត្តមប្រធាននាយកដ្ឋាន និងមន្ដ្រីរាជការទំាងអស់ នៃនាយកដ្ឋានអធិការកិច្ចទី៣ នៅទីស្ដីការក្រសួងអធិការកិច្ច រសៀលថ្ងៃចន្ទ ១២រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងអធិការកិច្ច។