គណៈប្រតិភូក្រសួងអធិការកិច្ច ជួបជាមួយលោក លៀម សុដា អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដើម្បីជួបសម្តែងការគួរសម និងសុំកិច្ចសហការពីអាជ្ញាធរខេត្តបន្ទាយមានជ័យ

|

ខេត្តបន្ទាយមានជ័យ៖ ថ្ងៃចន្ទ ១២រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ លោកស្រី ហែម ម៉ារីណា អគ្គនាយករង នៃអគ្គនាយកដ្ឋានអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ជួបជាមួយ
លោក លៀម សុដា អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ តំណាង ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដើម្បីជួបសម្តែងការគួរសម និងសុំកិច្ចសហការពីអាជ្ញាធរខេត្តបន្ទាយមានជ័យ ព្រមទាំងជម្រាបជូនអំពីសមាសភាព និងតួនាទី ភារកិច្ចរបស់គណៈប្រតិភូដែលត្រូវបានថ្នាក់ដឹកនាំក្រសួងជាពិសេស ឯកឧត្តមរដ្ឋមន្រ្តី បានចាត់តាំងឱ្យចុះអង្កេតស្រាវជ្រាវពាក្យស្នើសុំអន្តរាគមន៍ពាក់ព័ន្ធដីវិវាទទំហំ ៥០ហិកតា នៅភូមិល្បើកស្វាយ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ទន្ទឹមនឹងនោះ លោកស្រី ក៏បានពាំនាំនូវការសាកសួរសុខទុក្ខរបស់ឯកឧត្តមរដ្ឋមន្រ្តី ក៏ដូចជាការថ្លែងនូវអំណរគុណ ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីជំនាញជុំវិញខេត្ត ដែលតែងផ្តល់កិច្ចសហការល្អជាមួយក្រសួងអធិការកិច្ចនាពេលកន្លងមក។

អត្ថបទទាក់ទង