កិច្ចប្រជុំស្តីពីការតាមដានវឌ្ឍនភាពការងារប្រចាំឆមាសទី១ និងលើកទិសដៅប្រចាំឆមាសទី២ របស់នាយកដ្ឋានទទួលពាក្យបណ្តឹង និងអង្កេតស្រាវជ្រាវ

|

ទីស្តីការក្រសួងអធិការកិច្ច៖ នាថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ស៊ឹម ស៊ូយុង រដ្ឋលេខាធិការ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការតាមដានវឌ្ឍនភាពការងារប្រចាំឆមាសទី១ និងលើកទិសដៅប្រចាំឆមាសទី២ របស់នាយកដ្ឋានទទួលពាក្យបណ្តឹង និងអង្កេតស្រាវជ្រាវ ដោយមានការចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានអធិការកិច្ច ឯកឧត្តម លោកជំទាវ អគ្គនាយករង ឯកឧត្តមប្រធាននាយកដ្ឋាន និងមន្រ្តីទាំងអស់ក្នុងនាយកដ្ឋាន។

អត្ថបទទាក់ទង