លោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ និងលើកទិសដៅការងារបន្តសម្រាប់ខែបន្ទាប់ របស់នាយកដ្ឋានអប់រំផ្សព្វផ្សាយច្បាប់ និងនាយកដ្ឋានទំនាក់ទំនងរាជរដ្ឋាភិបាល និងរដ្ឋសភា ព្រឹទ្ធសភា

|

នាព្រឹកថ្ងៃអង្គារ ៦កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ នៅសាលាប្រជុំសម្ដេចកិត្តិសង្គហបណ្ឌិតម៉ែន សំអន នៃទីស្តីការក្រសួងអធិការកិច្ច លោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ និងលើកទិសដៅការងារបន្តសម្រាប់ខែបន្ទាប់ ក៏ដូចជាពិនិត្យលើការរាយការណ៍អំពីវឌ្ឍនភាពការងារ ជាពិសេសកិច្ចការចំពោះមុខ របស់នាយកដ្ឋានអប់រំផ្សព្វផ្សាយច្បាប់ និងនាយកដ្ឋានទំនាក់ទំនងរាជរដ្ឋាភិបាល និងរដ្ឋសភា ព្រឹទ្ធសភា ដែលមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និងមន្រ្តីទទួលបន្ទុកនាយកដ្ឋាន សរុបចំនួន ៤០រូប។

អត្ថបទទាក់ទង