ឯកឧត្តមរដ្ឋលេខាធិការ ចាប សុថារិទ្ធ អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលមុខជំនាញអធិការកិច្ចបឋម នៅទីស្តីការក្រសួងអធិការកិច្ច
រាជធានីភ្នំពេញ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ – ឯកឧត្តម ចាប សុថារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលមុខជំនាញអធិការកិច្ចបឋម ជំនាន់ទី៧ វគ្គ១ ដែលមានសិក្ខាកាម ៤៨នាក់ មកពី ១៦ស្ថាប័ន ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី និងមន្រ្តីរាជការជាច្រើនរូប។










