ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានបន្តដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងអធិការកិច្ច

រាជធានីភ្នំពេញ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ – ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានបន្តដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងអធិការកិច្ច ដើម្បីពិនិត្យលើវឌ្ឍនភាពការងារនៃដំណើរការរៀបចំរបស់អនុគណៈកម្មការនីមួយៗ សំដៅជំរុញបញ្ចប់ការងារដែលនៅសេសសល់ឱ្យបានរួចរាល់តាមផែនការ ដែលសន្និបាតគ្រោងនឹងប្រព្រឹត្តទៅរយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ ឆាប់ៗខាងមុខនេះ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ និងមន្រ្តីពាក់ព័ន្ធ ដែលជាប្រធាន អនុប្រធាន សមាជិក សមាជិកានៃអនុគណៈកម្មការនីមួយៗ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរថ្នាក់ដឹកនាំ ក៏ដូចជាមន្រ្តីរាជការដែលបានយកចិត្តទុកដាក់ក្នុងការអនុវត្តតួនាទីភារកិច្ច និងបានណែនាំកែលម្អឱ្យគណៈកម្មការ និងអនុគណៈកម្មការទាំងអស់បន្តខិតប្រឹងប្រែងសម្រេចបញ្ចប់ភារកិច្ចការងារឱ្យបានកាន់តែប្រសើរឡើងបន្ថែមទៀត ដើម្បីឱ្យសន្និបាតនាឱកាសនោះអាចប្រព្រឹត្តទៅបានដោយរលូន ប្រកបដោយភាពជោគជ័យ ប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។

អត្ថបទទាក់ទង