ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ចបានបន្តដឹកនាំគណៈប្រតិភូក្រសួងចុះជួបសំណេះសំណាល ព្រមទាំងបាននាំយកអំណោយជាសម្ភារៈបរិក្ខារប្រើប្រាស់ប្រចាំថ្ងៃ គ្រឿងឧបភោគបរិភោគប្រគល់ជូនដល់បងប្អូនកងកម្លាំងជួរមុខដែលកំពុងឈរជើងការពារ អធិបតេយ្យភាពជាតិ បូរណភាពទឹកដី ក្នុងភូមិសាស្ដ្រខេត្តព្រះវិហារ។
ខេត្តព្រះវិហារ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ – ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ចបានបន្តដឹកនាំគណៈប្រតិភូក្រសួងចុះជួបសំណេះសំណាល ព្រមទាំងបាននាំយកអំណោយជាសម្ភារៈបរិក្ខារប្រើប្រាស់ប្រចាំថ្ងៃ គ្រឿងឧបភោគបរិភោគប្រគល់ជូនដល់បងប្អូនកងកម្លាំងជួរមុខដែលកំពុងឈរជើងការពារ អធិបតេយ្យភាពជាតិ បូរណភាពទឹកដី ក្នុងភូមិសាស្ដ្រខេត្តព្រះវិហារ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរដល់ការលះបង់អស់ពីកម្លាំងកាយចិត្ត បញ្ញាស្មារតី និងការធ្វើពលិកម្មគ្រប់បែបយ៉ាងរបស់បងប្អូនវីរកងទ័ពជួរមុខដ៏អង់អាចក្លាហានដើម្បីបុព្វហេតុការពារអធិបតេយ្យភាព បូរណភាពទឹកដី និងសុខសន្តិភាពពេញលេញរបស់ប្រជាជនកម្ពុជា។
—
Preah Vihear, August 12, 2025 – H.E. Sok Soken, Minister of Inspection, continued to lead the delegation from the Ministry to meet and extend warm regards, while delivering donations of daily necessities and food supplies to frontline forces, who are stationed in Preah Vihear Province to safeguard national sovereignty and territorial integrity.
On this occasion, H.E. Minister praised the selfless dedication, intelligence, and tireless efforts of the brave frontline soldiers who courageously serve as the first line of defense to protect the national sovereignty, territorial integrity, and the full peace for the people of Cambodia.


























សម្រាប់រូបភាពបន្ថែមសូមចុចLinkខាងក្រោម
