ឯកឧត្តមបណ្ឌិត ព្រហ្ម វិចិត្រសុភ័ណ្ឌ រដ្ឋលេខាធិការក្រសួងអធិការកិច្ច និងជាប្រធានលេខាធិការដ្ឋាន នៃក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្រ្ត ព៤ជ៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងសៀវភៅណែនាំ ស្ដីពីការអនុវត្តក្រមសីលធម៌អធិការកិច្ច នៃក្រសួងអធិការកិច្ច
រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ – ឯកឧត្តមបណ្ឌិត ព្រហ្ម វិចិត្រសុភ័ណ្ឌ រដ្ឋលេខាធិការក្រសួងអធិការកិច្ច និងជាប្រធានលេខាធិការដ្ឋាន នៃក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្រ្ត ព៤ជ៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងសៀវភៅណែនាំ ស្ដីពីការអនុវត្តក្រមសីលធម៌អធិការកិច្ច នៃក្រសួងអធិការកិច្ច និងសេចក្ដីព្រាងប្រកាសស្ដីពី គោលការណ៍ណែនាំស្ដីពីការគ្រប់គ្រងឯកសារ របស់ក្រសួងអធិការកិច្ច ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោក លោកស្រីជាក្រុមការងារលេខាធិការដ្ឋាន នៃក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្រ្ត ព៤ជ៤ ទីប្រឹក្សាក្រសួង ក្រុមជំនួយការនៃអនុក្រុមទាំង៣ វិទ្យាស្ថានជាតិអធិការកិច្ច នៅទីស្ដីការក្រសួង។















