កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលេីកទិសដៅការងារសម្រាប់អនុវត្តខែវិច្ឆិកា របស់នាយកដ្ឋានអធិការកិច្ចទី១ នៃអគ្គនាយកដ្ឋានអធិការកិច្ច
ព្រឹកថ្ងៃសុក្រ ១២រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវ វង់ មយូរា រដ្ឋលេខាធិការ និងឯកឧត្តម ហេង ចាន់ឌី រដ្ឋលេខាធិការ បានអញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលេីកទិសដៅការងារសម្រាប់អនុវត្តខែវិច្ឆិកា របស់នាយកដ្ឋានអធិការកិច្ចទី១ នៃអគ្គនាយកដ្ឋានអធិការកិច្ច ដោយមានការអញ្ជេីញចូលរួមពីឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានអធិការកិច្ច លោកអគ្គនាយករង លោកប្រធាននាយកដ្ឋាន ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទ ទីស្តីការក្រសួងអធិការកិច្ច៕