លោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ចុះផ្សព្វផ្សាយច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ជូនដល់កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ យុវជនសិស្សានុសិស្សសរុប ៣៩៩នាក់ (ស្រី ២៤០នាក់) ស្ថិតនៅវិទ្យាល័យហ៊ុន សែន ព្រៃទទឹង

|

ខេត្តកំពង់ចាម ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ – លោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ចុះផ្សព្វផ្សាយច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ជូនដល់កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ យុវជនសិស្សានុសិស្សសរុប ៣៩៩នាក់ (ស្រី ២៤០នាក់) ស្ថិតនៅវិទ្យាល័យហ៊ុន សែន ព្រៃទទឹង ដោយរួមសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអាជ្ញាធរខេត្តកំពង់ចាម ដែលមានការអញ្ជើញពីសំណាក់ថ្នាក់ដឹកនាំក្រសួង អភិបាលរងខេត្ត មន្ទីរ/អង្គភាពពាក់ព័ន្ធ ក្រុមប្រឹក្សាក្រុង អភិបាលស្រុក និងមន្រ្តីរាជការនៃក្រសួងអធិការកិច្ច។ ពិធីផ្សព្វផ្សាយច្បាប់នេះមានការយកចិត្តទុកដាក់ស្តាប់ ការចូលរួមយ៉ាងផុសផុលរហូតទទួលបានសំណួរសរុប ៤១សំណួរ បន្ទាប់មកមានការឆ្លើយ និងបំភ្លឺជូនយ៉ាងក្បោះក្បាយពាក់ព័ន្ធនឹងទិដ្ឋភាពច្បាប់ បទពិសោធន៍ជាក់ស្តែង ដោយឯកឧត្តសេនិយ៍ត្រី យិន យឿត តំណាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ព្រមទាំងតំណាងស្នងការនគរបាលខេត្តកំពង់ចាម។

អត្ថបទទាក់ទង