ស្តង់ពិព័រណ៍ ក្រសួងអធិការកិច្ច ក្នុងវេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ និងពិព័រណ៍បច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ

|

ស្តង់ពិព័រណ៍ ក្រសួងអធិការកិច្ច ក្នុងវេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ និងពិព័រណ៍បច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ

រាជធានីភ្នំពេញ៖ ថ្ងៃទី៥-៦-៧ ខែធ្នូ ឆ្នាំ២០២៥ – ក្រសួងអធិការកិច្ច បានចូលរួមរៀបចំដាក់តាំងបង្ហាញស្តង់ពិព័រណ៍ជាសាធារណៈក្នុងវេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ និងពិព័រណ៍ច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ ក្រោមប្រធានបទ៖ ការពន្លឿនអនាគតឌីជីថល៖ អភិបាលកិច្ច កំណើន និងភាពជាដៃគូសកល ចាប់ពីថ្ងៃទី៥-៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុងគោលបំណងផ្សព្វផ្សាយពីសាវតា សមិទ្ធផលការងារសំខាន់ៗដែលសម្រេចបាននាពេលកន្លង យុទ្ធសាស្រ្ត«ព៤ជ៤»របស់ក្រសួងអធិការកិច្ច ដែលកំណត់អំពីតួនាទីភារកិច្ចនិងមុខងារសំខាន់ៗរបស់ក្រសួង ព្រមទាំងកិច្ចខិតខំក្នុងការធ្វើទំនើបកម្មប្រព័ន្ធឌីជីថលូបនីយកម្ម បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានរបស់ក្រសួងអធិការកិច្ចឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត ក្នុងនាមជាស្ថាប័នដឹកនាំនិងគ្រប់គ្រងវិស័យអធិការកិច្ចនៃព្រះរាជាណាចក្រកម្ពុជា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ៕

Exhibition Booth of the Ministry of Inspection at the Digital Government Forum 2025 and the Cambodia–International Digital Technology Expo

Phnom Penh, 5–7 December 2025 – The Ministry of Inspection participated in organizing and presenting its public exhibition booth at the Digital Government Forum 2025 and the Cambodia–International Digital Technology Expo, held under the theme “Accelerating the Digital Future: Governance, Growth, and Global Partnerships,” from 5–7 December 2025, with the aim of showcasing the Ministry’s background, key achievements, and the “S4P4” Strategy, which defines the Ministry’s principal roles, functions, and responsibilities, as well as its ongoing efforts to modernize the Ministry’s digitalization, and information and communication technology systems, in its capacity as the leading institution responsible for overseeing the inspection sector of the Kingdom of Cambodia, at the Koh Pich Convention and Exhibition Center.

អត្ថបទទាក់ទង