ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំចង្អៀតដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងប្រកាសស្ដីពី ក្រមសីលធម៌មន្រ្តីនៃក្រសួងអធិការកិច្ច ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ នៅទីស្ដីការក្រសួង។

ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំចង្អៀតដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងប្រកាសស្ដីពី ក្រមសីលធម៌មន្រ្តីនៃក្រសួងអធិការកិច្ច ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ នៅទីស្ដីការក្រសួង។

អង្គប្រជុំបានពិនិត្យ ពិភាក្សា និងផ្ដល់ធាតុចូលយ៉ាងផុសផុលទៅលើទម្រង់ ខ្លឹមសារសំខាន់ៗ និងគោលការណ៍គ្រឹះនានាននៃសេចក្ដីព្រាងប្រកាសខាងលើនេះឱ្យកាន់តែមានភាពពេញលេញ និងគ្រប់ជ្រុងជ្រោយ ស្របតាមទិដ្ឋភាពច្បាប់ តួនាទីភារកិច្ចនិងស្ថានភាពការងារជាក់ស្តែងរបស់ក្រសួងអធិការកិច្ច។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនិងមន្រ្តីពាកព័ន្ធដែលបានខិតខំរៀបចំ និងផ្តល់ធាតុចូល ព្រមទាំងផ្តល់អនុសាសន៍សំខាន់ៗដើម្បីឱ្យការរៀបចំសេចក្តីព្រាងប្រកាសនេះមានលក្ខណៈពេញលេញ និងភាពប្រទាក់ក្រឡាជាមួយយន្តការការងារសំខាន់ៗ សំដៅពង្រឹងក្រមសីលធម៌របស់មន្រ្តីក្រសួងអធិការកិច្ច សុខដុមនីយកម្មក្នុងស្ថាប័ន និងប្រសិទ្ធភាពការងាររបស់ក្រសួងឱ្យកាន់តែមានភាពប្រសើរឡើង។

រាជធានីភ្នំពេញ៖ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦៕

H.E. SOK Soken, Minister of Inspection, chaired an internal meeting to review and discuss the draft Prakas on the Code of Ethics for Officials of the Ministry of Inspection, with the participation of leaders and technical officials at the Ministry.

The meeting actively reviewed, discussed, and provided extensive inputs on the format, key contents, and fundamental principles of the draft Prakas to make it more comprehensive and complete, in alignment with the legal frameworks, roles, duties, and actual working conditions of the Ministry of Inspection.

On that occasion, H.E. Minister expressed his appreciation to the leaders and relevant officials for their efforts in drafting and providing valuable inputs and provided key recommendations to ensure the draft Prakas is fully comprehensive and consistent with key working mechanisms, aiming to strengthen the ethics of the Ministry of Inspection’s officials, institutional harmony, and further improve the Ministry’s work efficiency.

Phnom Penh, 9 July 2026

អត្ថបទទាក់ទង