លោកជំទាវ សេន សាណាស់ អនុរដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចុះធ្វើវេទិកាសាធារណៈ នៅឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

|

លោកជំទាវ សេន សាណាស់ អនុរដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចុះធ្វើវេទិកាសាធារណៈ នៅឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពី ឯកឧត្តម រស់ ផារិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ អភិបាលស្រុក អនុប្រធានមន្ទីរអធិការកិច្ចខេត្ត តំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋសរុបចំនួន ២២៩នាក់ (ស្ត្រី ៧៧នាក់)។

ជាលទ្ធផល វេទិកាសាធារណៈនេះបានទទួលនូវសំណើ និងសំណូមពរពីប្រជាពលរដ្ឋសរុបចំនួន ១៨ករណី ដែលសំណូមពរទាំងនោះ រួមមាន ការស្នើសុំកសាងផ្លូវធ្វើដំណើរ ការតបណ្តាញអគ្គិសនី ការបំពាក់អំពូលសូឡាតាមដងផ្លូវ ការរៀបចំប្រព័ន្ធធារាសាស្ត្រសម្រាប់ស្រោចស្រពស្រូវ និងដំណាំ ព្រមទាំងការស្នើសុំប័ណ្ណទទួលរងហានិភ័យ និងតម្រូវការចាំបាច់ផ្សេងៗទៀត។

ខេត្តត្បូងឃ្មុំ៖ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦៕

អត្ថបទទាក់ទង