កិច្ចប្រជុំបូកសរុបការងារប្រចាំខែនិងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តរបស់មន្ទីរអធិការកិច្ចខេត្តពោធិ៍សាត់

លោក វេតវិសេសបញ្ញា ប្រធានមន្ទីរអធិការកិច្ចខេត្តពោធិ៍សាត់ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា លើកទិសដៅអនុវត្តការងារបន្ត និងតាមដានវឌ្ឍនភាពការងាររបស់ការិយាល័យទាំង៣ ចំណុះមន្ទីរ។ ជាមួយគ្នានោះ កិច្ចប្រជុំក៏បានធ្វើការផ្សព្វផ្សាយនូវលិខិតបទដ្ឋានគតិយុត្តសំខាន់ៗ រួមមាន៖ ប្រកាសស្តីពីក្រមសីលធម៌មន្ត្រីនៃក្រសួងអធិការកិច្ច សេចក្តីណែនាំស្តីពីការពង្រឹងប្រសិទ្ធភាពការងារទទួលពាក្យបណ្តឹង និងសេចក្តីសម្រេចស្តីពីការបង្កើតយន្តការពិនិត្យលើការទទួលពាក្យបណ្តឹង។

ខេត្តពោធិ៍សាត់៖ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦៕

អត្ថបទទាក់ទង