ឯកឧត្តមបណ្ឌិត ព្រហ្ម វិចិត្រសុភ័ណ្ឌ រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញចូលរួមធ្វើជាគ្រូឧទ្ទេសក្នុងវគ្គបណ្ដុះបណ្ដាលជំនាញអធិការកិច្ចជំនាន់៨ វគ្គ៣
ឯកឧត្តមបណ្ឌិត ព្រហ្ម វិចិត្រសុភ័ណ្ឌ រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញចូលរួមធ្វើជាគ្រូឧទ្ទេសក្នុងវគ្គបណ្ដុះបណ្ដាលជំនាញអធិការកិច្ចជំនាន់៨ វគ្គ៣ ដែលរៀបចំដោយវិទ្យាស្ថានជាតិអធិការកិច្ច ក្រោមប្រធានបទ «អធិការកិច្ចហិរញ្ញវត្ថុ» ដោយមានការចូលរួមពីសិក្ខាកាមដែលជាមន្រ្តីរាជការនៃក្រសួងអធិការកិច្ច និងក្រសួង ស្ថាប័ន នានា ព្រមទាំងមន្ទីរអធិការកិច្ច រាជធានី ខេត្ត នៅវិទ្យាស្ថានជាតិអធិការកិច្ច។
វគ្គបណ្តុះបណ្តាល ក្រោមប្រធានបទ «អធិការកិច្ចហិរញ្ញវត្ថុ» នេះ បានប្រព្រឹត្តទៅដោយរលូន និងទទួលបានការចូលរួមពិភាក្សាយ៉ាងសកម្ម និងផុលផុសពីសំណាក់សិក្ខាកាមមកពីក្រសួងអធិការកិច្ច ក្រសួង-ស្ថាប័ននានា និងរដ្ឋបាលថ្នាក់ក្រោមជាតិផងដែរ។
រាជធានីភ្នំពេញ៖ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦៕












