លោកស្រី កែវ កេសី អគ្គនាយករង នៃអគ្គនាយកដ្ឋានដោះស្រាយបណ្តឹង បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចុះរៀបចំ «កម្មវិធីស្ទង់មតិអំពីច្បាប់ភូមិបាល»
លោកស្រី កែវ កេសី អគ្គនាយករង នៃអគ្គនាយកដ្ឋានដោះស្រាយបណ្តឹង បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចុះរៀបចំ «កម្មវិធីស្ទង់មតិអំពីច្បាប់ភូមិបាល» ដើម្បីស្វែងយល់ការយល់ដឹង តម្រូវការរបស់ប្រជាពលរដ្ឋ និងប្រសិទ្ធភាព នៃការអនុវត្តច្បាប់សម្រាប់ការកែលម្អច្បាប់ ឬសេចក្ដីព្រាងច្បាប់ ក្រោមកិច្ចសហការជាមួយអាជ្ញាធរខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីប្រជាពលរដ្ឋសរុប ១៦២នាក់ (ស្រី ៥៦នាក់) នៅក្នុងបរិវេណសាលាឃុំអមលាំង ភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
ខេត្តកំពង់ស្ពឺ៖ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦៕








