សកម្មភាពចុះធ្វើអធិការកិច្ចលើការគ្រប់គ្រងរដ្ឋបាលនិងការអនុវត្តគម្រោងអភិវឌ្ឍន៍របស់មន្ទីរអធិការកិច្ចខេត្តព្រៃវែង
លោកស្រី ទេព្វនិមល អនុប្រធានមន្ទីរអធិការកិច្ចខេត្តព្រៃវែង បានដឹកនាំគណៈប្រតិភូ ចុះធ្វើអធិការកិច្ចលើការគ្រប់គ្រងរដ្ឋបាល ការផ្តល់សេវាសាធារណៈ ការប្រើប្រាស់ថវិការដ្ឋ ការអនុវត្តគម្រោងអភិវឌ្ឍន៍ឃុំ-សង្កាត់ និងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» សម្រាប់កាលបរិច្ឆេទឆ្នាំ២០២៥ នៅរដ្ឋបាលឃុំចំនួន ០២ បន្ថែមទៀត រួមមាន៖ ឃុំអ្នកលឿង និងឃុំបន្លិចប្រាសាទ ស្ថិតក្នុងស្រុកពាមរក៍ ខេត្តព្រៃវែង។
ខេត្តព្រៃវែង៖ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦៕




