កិច្ចប្រជុំបើកការចុះតាមដានការអនុវត្តច្បាប់លើការគ្រប់គ្រងរដ្ឋបាលនិងកិច្ចលទ្ធកម្មរបស់មន្ទីរអធិការកិច្ចខេត្តកណ្តាល

លោក គាប៊ុនថន ប្រធានមន្ទីរអធិការកិច្ចខេត្តកណ្តាល បានដឹកនាំក្រុមការងារ សហការជាមួយអាជ្ញាធរក្រុងសំពៅពូន រៀបចំកិច្ចប្រជុំបើកការចុះតាមដានការអនុវត្តច្បាប់លើការគ្រប់គ្រងរដ្ឋបាល ការផ្តល់សេវាសាធារណៈ ការអនុវត្តកិច្ចលទ្ធកម្មសាធារណៈ និងការប្រើប្រាស់ធនធានរបស់រដ្ឋ តាមបណ្តារដ្ឋបាលឃុំក្នុងភូមិសាស្ត្រក្រុងសំពៅពូន សម្រាប់បរិច្ឆេទឆ្នាំ២០២៥ និងបណ្តាឆ្នាំពាក់ព័ន្ធ ដោយមានការចូលរួមសហការពីលោក អេងសុវិចិត្រ អភិបាលនៃគណៈអភិបាលក្រុងសំពៅពូន នៅសាលាក្រុងសំពៅពូន ខេត្តកណ្តាល។

ខេត្តកណ្តាល៖ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦៕

អត្ថបទទាក់ទង