កិច្ចប្រជុំស្តីពីវឌ្ឍនភាពការងាររបស់នាយកដ្ឋានអធិការកិច្ចទី២ នៃអគ្គនាយកដ្ឋានអធិការកិច្ចប្រចាំសប្ដាហ៍៣ និងសប្ដាហ៍៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ដឹកនាំដោយ ឯកឧត្តម ណុប ចាន់ណារិន្ទ និងឯកឧត្តម ឈួរ រស្មីឫទ្ធិ
ព្រឹកថ្ងៃសុក្រ ៤រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ណុប ចាន់ណារិន្ទ រដ្ឋលេខាធិការ និងឯកឧត្តម ឈួរ រស្មីឫទ្ធិ រដ្ឋលេខាធិការ ជួយរដ្ឋមន្ត្រីលេីការងាររបស់នាយកដ្ឋានអធិការកិច្ចទី២ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងាររបស់នាយកដ្ឋានអធិការកិច្ចទី២ នៃអគ្គនាយកដ្ឋានអធិការកិច្ចប្រចាំសប្ដាហ៍៣ និងសប្ដាហ៍៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម យី ម៉ៅ អនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានអធិការកិច្ច ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្នុងនាយកដ្ឋានអធិការកិច្ចទី២ នាទីស្តីការក្រសួងអធិការកិច្ច៕