ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពីការលើកកម្ពស់ការយល់ដឹងផ្នែកច្បាប់ ដើម្បីធានាប្រសិទ្ធភាពលើការងារអធិការកិច្ច តាមដានការអនុវត្តច្បាប់ និងដោះស្រាយបណ្តឹងរវាងក្រសួងអធិការកិច្ច និងគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា

រសៀលថ្ងៃព្រហស្បតិ៍ ៣រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច រួមជាមួយ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី និងជាហត្ថលេខីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងក្រសួងអធិការកិច្ច និងគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ផ្តោតសំខាន់ទៅលើការលើកកម្ពស់ការយល់ដឹងផ្នែកច្បាប់ ដើម្បីធានាប្រសិទ្ធភាពលើការងារអធិការកិច្ច តាមដានការអនុវត្តច្បាប់ និងដោះស្រាយបណ្តឹង នៅទីស្តីការក្រសួងអធិការកិច្ច៕

អត្ថបទទាក់ទង