ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងអធិការកិច្ច និងមន្ទីរពេទ្យព្រះកេតុមាលា ស្តីពីការលើកកម្ពស់សុខុមាលភាពជូនមន្ត្រីរាជការក្រសួងអធិការកិច្ច
ព្រឹកថ្ងៃអង្គារ ១៥រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច រួមជាមួយ ឯកឧត្តម លី កុសល រដ្ឋលេខាធិការក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងក្រសួងអធិការកិច្ច និងមន្ទីរពេទ្យព្រះកេតុមាលា ដោយមានលោកជំទាវ វង់ មយូរា រដ្ឋលេខាធិការក្រសួងអធិការកិច្ច និងឯកឧត្តម ឧត្តមសេនីយ៍ឯកវេជ្ជបណ្ឌិត លី សុវណ្ណ នាយកមន្ទីរពេទ្យព្រះកេតុមាលា ជាហត្ថលេខីលើអនុស្សរណៈនៃការយោគយល់នេះ ផ្តោតសំខាន់ទៅលើការលើកកម្ពស់សុខុមាលភាពជូនមន្ត្រីរាជការក្រសួងអធិការកិច្ច នៅទីស្តីការក្រសួងអធិការកិច្ច៕