ឯកឧត្តម ស៊ឹម ស៊ូយុង រដ្ឋលេខាធិការ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ចូលជួបពិភាក្សាការងារជាមួយ ឯកឧត្តម សារិន វណ្ណា
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ១០កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ស៊ឹម ស៊ូយុង រដ្ឋលេខាធិការ និងជាប្រធានគណៈប្រតិភូ បានអញ្ជើញចូលជួបពិភាក្សាការងារជាមួយ ឯកឧត្តម សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ ដើម្បីពិភាក្សាលើពាក្យស្នើសុំអន្តរាគមន៍របស់ប្រជាពលរដ្ឋចំនួន ២០៥គ្រួសារ មានទីតាំងស្ថិតនៅភូមិតិក្ខបញ្ញោ ភូមិសំរោង ភូមិចែងម៉ែង សង្កាត់សំរោងក្រោម និងភូមិកាកាប សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលបានស្នើសុំមកក្រសួងអធិការកិច្ចជួយអន្តរាគមន៍ដើម្បីពួកគាត់បានទទួលបណ្ណកម្មសិទ្ធិ លើផ្ទៃដីទំហំ ៥០ហិកតា ៤១អា និង២៧ សង្ទីអា នៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រាជធានីភ្នំពេញ៕