ក្រុមការងារតាក់តែងសេចក្តីព្រាងច្បាប់ ក្រសួងអធិការកិច្ច បានប្រជុំពិនិត្យ និងពិភាក្សាលេីសេចក្តីព្រាងច្បាប់ស្តីពីអធិការកិច្ច
ព្រឹកថ្ងៃពុធ ១១កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ លោកជំទាវ សុខ វិឡាយ រដ្ឋលេខាធិការប្រចាំការ បានអញ្ជើញដឹកនាំក្រុមការងារតាក់តែងសេចក្តីព្រាងច្បាប់ ក្រសួងអធិការកិច្ច ប្រជុំពិនិត្យ និងពិភាក្សាលេីសេចក្តីព្រាងច្បាប់ស្តីពីអធិការកិច្ច។