ឯកឧត្តម សុត គីមសាន អនុរដ្ឋលេខាធិការអញ្ជើញចូលរួមចុះត្រួតពិនិត្យវឌ្ឍនភាពគម្រោងសួរសុខទុក្ខ និងរៀបចំរចនាសម្ព័ន្ធជូនប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្តធ្វើសមាហរណកម្មចូលរួមក្នុងគម្រោងចូលតាំងទីលំនៅជំហានទីមួយ ស្ថិតនៅភូមិសាស្ត្រអូរសែវ
ឯកឧត្តម សុត គីមសាន អនុរដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញចូលរួមអមដំណើរ ឯកឧត្តម សរ សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្ដល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព (ផ.ក.អ) និងឯកឧត្តម ហ៊ុន ម៉ានិត អនុប្រធានលេខាធិការដ្ឋាន ចុះត្រួតពិនិត្យវឌ្ឍនភាពគម្រោងសួរសុខទុក្ខ និងរៀបចំរចនាសម្ព័ន្ធជូនប្រជាពលរដ្ឋចំនួន២២០ គ្រួសារដែលស្ម័គ្រចិត្តធ្វើសមាហរណកម្មចូលរួមក្នុងគម្រោងចូលតាំងទីលំនៅជំហានទីមួយ ស្ថិតនៅភូមិសាស្ត្រអូរសែវ ឃុំស្ដៅនិងឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។
ខេត្តស្ទឹងត្រែង៖ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦៕





