កិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងប្រចាំសប្តាហ៍ ដើម្បីតាមដានត្រួតពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងាររបស់ក្រសួងអធិការកិច្ច ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់
នៅសាលប្រជុំសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ស្តីការក្រសួងអធិការកិច្ច នាព្រឹកថ្ងៃចន្ទ ៦កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំក្រសួងប្រចាំសប្តាហ៍ ដើម្បីតាមដានត្រួតពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងាររបស់ក្រសួងអធិការកិច្ច ព្រមទាំងស្តាប់របាយការណ៍សង្ខេប ចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម និងសំណូមពរ របស់នាយកដ្ឋានជំនាញនៃអគ្គនាយកដ្ឋានទាំង៣ វិទ្យាស្ថានជាតិអធិការកិច្ច និងមន្ទីររាជធានី ខេត្ត ចំណុះក្រសួងអធិការកិច្ច។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងដូចជា លោកជំទាវរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក អគ្គនាយករង និងប្រធាននាយកដ្ឋាន និងក៏មានការអញ្ជើញចូលរួមពីមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រាជធានី ខេត្តទាំង២៥ តាមប្រព័ន្ធវីដេអូបញ្ជូនរូបភាព និងសំលេង ZOOM៕
![](https://inspection.gov.kh/wp-content/uploads/2024/05/photo_2024-05-16_20-42-52-1024x682.jpg)
![](https://inspection.gov.kh/wp-content/uploads/2024/05/photo_2024-05-16_20-42-57-1024x597.jpg)
![](https://inspection.gov.kh/wp-content/uploads/2024/05/photo_2024-05-16_20-42-59-1024x550.jpg)
![](https://inspection.gov.kh/wp-content/uploads/2024/05/photo_2024-05-16_20-43-01-1024x550.jpg)
![](https://inspection.gov.kh/wp-content/uploads/2024/05/photo_2024-05-16_20-43-03-1024x466.jpg)
![](https://inspection.gov.kh/wp-content/uploads/2024/05/photo_2024-05-16_20-43-10-1024x682.jpg)
![](https://inspection.gov.kh/wp-content/uploads/2024/05/photo_2024-05-16_20-43-12-1024x682.jpg)
![](https://inspection.gov.kh/wp-content/uploads/2024/05/photo_2024-05-16_20-43-14-1024x682.jpg)