ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញចូលជួបសម្តែងការគួរសម និងគោរពជូនពរសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក្នុងឱកាសដ៏មហានក្ខត្តឫក្សប្រពៃថ្លៃថ្លានៃពិធីចម្រើនជន្មាយុ ៩០ ឈានចូល ៩១ឆ្នាំ
ខេត្តត្បូងឃ្មុំ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញចូលជួបសម្តែងការគួរសម និងគោរពជូនពរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សប្រពៃថ្លៃថ្លានៃពិធីចម្រើនជន្មាយុ ៩០ ឈានចូល ៩១ឆ្នាំ នៅភូមិគ្រឹះរបស់សម្តេច ស្ថិតនៅភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នារសៀលថ្ងៃសុក្រ ២រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។