គណៈប្រតិភូក្រសួងអធិការកិច្ច បានអញ្ជើញជួបពិនិត្យពិភាក្សាការងារជាមួយ លោក ហែម ដារិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ
សាលាខេត្តព្រះសីហនុ៖ នៅថ្ងៃចន្ទ ៦កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ស៊ឹម ស៊ូយុង រដ្ឋលេខាធិការ និងឯកឧត្តម ហេង លឹមទ្រី រដ្ឋលេខាធិការ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ជួបពិនិត្យពិភាក្សាការងារជាមួយ លោក ហែម ដារិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ដើម្បីពិនិត្យពិភាក្សាលើពាក្យបណ្ដឹងចំនួន ២ករណី នៅក្នុងខេត្តព្រះសីហនុ។ ករណីទីមួយ ស្ថិតនៅភូមិគីរីវន្ត ភូមិស្ទឹងឆាយ ភូមិចំការហ្លួង និងភូមិបឹងត្រាច ឃុំចំការហ្លួង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ, និងករណីទីពីរ ស្ថិតនៅភូមិព្រែកសង្កែ សង្កាត់ទឹកថ្លា ខណ្ឌព្រៃនប់ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។