ពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នារវាងក្រសួងអធិការកិច្ច និងសាលាភូមិន្ទរដ្ឋបាលនៃក្រសួងមុខងារសាធារណៈ ស្តីពីកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលលើកកម្ពស់សមត្ថភាពថ្នាក់ដឹកនាំ និងមន្ត្រី

ក្រសួងអធិការកិច្ច និងសាលាភូមិន្ទរដ្ឋបាលនៃក្រសួងមុខងារសាធារណៈ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលលើកកម្ពស់សមត្ថភាពថ្នាក់ដឹកនាំ និងមន្ត្រីក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល និងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងទាំងពីរ តំណាងសាលាភូមិន្ទរដ្ឋបាល និងសិក្ខាកាមជាមន្រ្តីរាជការទាំងអស់សរុបចំនួន១៦០រូប នារសៀលថ្ងៃសុក្រ១០កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ នៅសាលាភូមិន្ទរដ្ឋបាល។

អត្ថបទទាក់ទង