គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ នៃក្រសួងអធិការកិច្ច អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងារ ជាមួយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដើម្បីកំណត់យុទ្ធវិធី នៃការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍

|

អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍៖ នៅរសៀលថ្ងៃអង្គារ ១៤កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៨៦៧ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំ គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ នៃក្រសួងអធិការកិច្ច ចូលរួមកិច្ចប្រជុំពិភាក្សាការងារ ជាមួយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដើម្បីកំណត់យុទ្ធវិធី នៃការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមទេសរដ្ឋមន្ដ្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ កិច្ចប្រជុំពិភាក្សាការងារនេះ

រៀបចំឡើងដើម្បីពិនិត្យមើលតួនាទីភារកិច្ចរបស់ក្រសួងអធិការកិច្ច ក្នុងការអនុវត្តគោលនយោបាយបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨។

អត្ថបទទាក់ទង