កិច្ចប្រជុំដេីម្បីពិនិត្យ និងពិភាក្សា សេចក្តីព្រាងប្រកាសស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ការិយាល័យចំណុះនាយកដ្ឋាននៃអគ្គនាយកដ្ឋានដោះស្រាយបណ្តឹង
លោកជំទាវ សុខ វិឡាយ រដ្ឋលេខាធិការប្រចាំការ បានអញ្ជើញដឹកនាំកិច្ចប្រជុំដេីម្បីពិនិត្យ និងពិភាក្សា សេចក្តីព្រាងប្រកាសស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ការិយាល័យចំណុះនាយកដ្ឋាននៃអគ្គនាយកដ្ឋានដោះស្រាយបណ្តឹង ដែលមានការចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង តំណាងខុទ្ទកាល័យឯកឧត្តមរដ្ឋមន្រ្តី តំណាងអគ្គនាយកដ្ឋាន នាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធផ្សេងទៀតចំណុះក្រសួងអធិការកិច្ច នាព្រឹកថ្ងៃពុធ ៧រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងអធិការកិច្ច។